ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​តុលា 24, 2017

ឯកឧត្តម ចេង ម៉ានិត ឯកអគ្គរាជទូតកម្ពុជាប្រចាំស.ប.ប.ឡាវ បានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៥ឆ្នាំ

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧​ នេះ ឯកឧត្តម ចេង ម៉ានិត ឯកអគ្គរាជទូតកម្ពុជាប្រចាំស.ប.ប.ឡាវ មន្ត្រីការទូត បុគ្គលិក នៃស្ថានទូត និស្សិត និងប្រជាពលរដ្ឋកម្ពុជាដែលកំពុងធ្វើការ រៀនសូត្រ និងរស់នៅទីក្រុងវៀងច័ន្ទ បានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៥ ឆ្នាំ នៃការយាងសោយទីវង្គតរបស់ព្រះអង្គនៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំស.ប.ប.ឡាវ​ ។

ឯកឧត្ដម ឯកអគ្គរាជទូត មន្ត្រីការទូត បុគ្គលិក នៃស្ថានទូត និស្សិត និងប្រជាពលរដ្ឋកម្ពុជាដែលកំពុងធ្វើការ រៀនសូត្រ នឹងចងចាំជានិច្ចនូវស្នាព្រះហស្តរបស់ព្រះអង្គក្នុងការទាមទារឯករាជ្យមកវិញពីប្រទេសបារាំង ការបង្រួបបង្រួមជាតិខ្មែរជាធ្លុងមួយ​ និងការកសាងជាតិមាតុភូមិអោយមានការរីកចំរើនលើគ្រប់វិស័យ និងសូមគោរពថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធ “ព្រះបរមរតនកោដ្ឋ” សូមបានយាងសោយព្រះបរមសុខក្នុងសុគតិភព។​