ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • តុលា ៣១, ២០១៧

លោកជំទាវ ទូច សុផារត្ន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចូលរួមកិច្ចប្រជុំគណៈកម្មាធិការអាស៊ាននៅទីក្រុងប៊ែរឡាំង(Berlin ASEAN Committee/BAC)

កាលពី​ថ្ងៃទី ១៧ តុលា ​២០១៧ លោកជំទាវ ទូច សុផារត្ន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានចូលរួមកិច្ចប្រជុំគណកម្មាធិការអាស៊ាន នៅ​ទីក្រុង ប៊ែរឡាំង (BAC) ដែលមានឯកឧត្តម Laurence Bay ឯកអគ្គរដ្ឋទូតសឹង្ហបូរីប្រចាំ​សាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់​ជាប្រធាន នៅសណ្ឋាគារ Waldore Astoria ទីក្រុង​ប៊ែរឡាំង។ កិច្ចប្រជុំនេះ​ មាន​គោល​បំណង៖ បូកសរុបសកម្មភាព BAC  ពីខែកក្កដា ២០១៧ ដល់​ ខែតុលា ២០១៧  ពិភាក្សា និងរៀបចំ​ដំណើរ​ទស្សកិច្ចមកកាន់ទីក្រុងប៊ែរឡាំង របស់ឯកឧត្តម Le Luong Minh អគ្គលេខា​ធិការ​អាស៊ាន ​ជ្រើសរើស​ថ្ងៃ​ប្រារព្ធ ASEAN Day​ សម្រាប់ឆ្នាំក្រោយ និងពិភាក្សាអំពី​ការធ្វើដំណើររបស់ BAC ទៅកាន់​ទីក្រុង​ Dusseldorf, North Rhine-Westphaia​។  នាឱកាសនោះ ក៏មានការពិសារអាហារថ្ងៃត្រង់​ការងារជាមួយ​ឯកឧត្តម Dr. Thomas​ Gambke ប្រធានក្រុមមិត្ត​ភាពសភាអាស៊ាន–អាល្លឺម៉ង់ ដែលនឹងបញ្ចប់អណត្តិ។