ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​វិច្ឆិកា 6, 2017

ការប្រារព្ធខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ នៃការបង្កើតអាស៊ាន

គណៈកម្មាធិការអាស៊ាននៅទីក្រុងប៉ារីស បានប្រារព្ធខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ នៃការបង្កើតអាស៊ាន ដែលបានប្រព្រឹត្តទៅនៅថ្ងៃ ច័ន្ទ ទី ១៦ ខែ តុលា ឆ្នាំ ២០១៧ នៅទីក្រុងប៉ារីស ដោយមានការចូលរួមជាកិត្តិយសដោយឯកឧត្ដម Le Luong Minh អគ្គលេខាធិការអាស៊ាន។

ដើម្បីរំលឹកខួប ៥០ ឆ្នាំ នៃការបង្កើតអាស៊ាន គណៈកម្មាធិការអាស៊ាននៅទីក្រុងប៉ារីស បានរៀបចំកម្មវិធីដូចខាងក្រោម៖

១. វេទិកាធុរកិច្ចអាស៊ាន សហការរៀបចំជាមួយចលនាសហគ្រាសបារាំង (Mouvement des Entreprises de France : MEDEF) ដោយមានលោកស្រី Claire Cheremetinski, Assistant Secretary, Ministry for the Economy and Finance ជាតំណាងរដ្ឋាភិបាល​បារាំង និងធុរជនប្រមាណជាង ១០០ នាក់​ បាន​ចូលរួម។

២. ពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ នៃការបង្កើតអាស៊ាន ដោយមានលោក Jean-Baptiste Lemoyne រដ្ឋលេខាធិការក្រសួងអឺរ៉ុប និងការបរទេសបារាំង ជាតំណាង​រដ្ឋាភិបាល​បារាំង និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ៤០០ នាក់ បានចូលរួម។ ក្នុងឱកាសនោះ កម្ពុជាបាននាំរបាំចំនួន ០២ មក​សម្ដែង របាំបូរាណឈួយឆាយទេវតា និងរបាំអប្សរា ធ្វើឲ្យភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ មានការចាប់​អារម្មណ៍យ៉ាងខ្លាំង។