ដំណឹង

  • ខែ​វិច្ឆិកា 8, 2017

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអនុញ្ញាតឲ្យ ឯកឧត្តម Tomas Kuchta អនុរដ្ឋមន្រ្តីក្រសួងការពារជាតិនៃសាធារណរដ្ឋឆែក ទទួលបន្ទុកកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងការពារអន្តរជាតិ ចូលជួបសម្តែងការគួរសម

នាព្រឹកថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអនុញ្ញាតឲ្យ ឯកឧត្តម Tomas Kuchta អនុរដ្ឋមន្រ្តីក្រសួងការពារជាតិនៃសាធារណរដ្ឋឆែក ទទួលបន្ទុកកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងការពារអន្តរជាតិ ចូលជួបសម្តែងការគួរសម។ គោលបំណងនៃជំនួបនេះ គឺដើម្បីណែនាំខ្លួនរបស់ឯកឧត្តម បញ្ជាក់អំពីភាពជាដៃគូកម្ពុជា-ឆែក និងពិភាក្សាអំពីលទ្ធភាពដែលសាធារណរដ្ឋឆែកអាចរួមចំណែកក្នុងការជួយឧបត្ថម្ភ និងកិច្ចសហប្រតិបត្តិការ ដល់វិបុលភាពរបស់កម្ពុជា។

លទ្ធផលនៃជំនួប: https://www.mfaic.gov.kh//km/site/detail/15029