ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • តុលា ២៨, ២០១៧

ឯកឧត្តម ចេង ម៉ានិត ឯកអគ្គរាជទូតកម្ពុជាប្រចាំស.ប.ប.ឡាវ បានចូលរួមក្នុងពីធី “Visit Laos Year 2018”

នៅថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៧ ឯកឧត្តម ចេង ម៉ានិត ឯកអគ្គរាជទូតកម្ពុជាប្រចាំស.ប.ប.ឡាវ និង ឯកឧត្តម សូ ម៉ារ៉ា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញចូលរួមក្នុងពីធី “Visit Laos Year 2018” នៅ That Luang Stupa រដ្ឋធានីវៀងច័ន្ទ។​ ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម Thongloun Sisoulith​ នាយករដ្ឋមន្ត្រីនៃស.ប.ប.ឡាវ។ ពិធីសម្ពោធ ត្រូវបានប្រារពឡើងស្របពេលនៃការចាប់ផ្តើមពិធីបុណ្យថាតលួងប្រចាំឆ្នាំ ដែលមានការតាំងពិព័រណ៌ពាណិជ្ជកម្ម ផ្ទះប្រពៃណីបុរាណ និងមានការសម្តែងសិល្បៈវប្បធម៌។