ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​តុលា 27, 2017

ឯកឧត្តម ចេង ម៉ានិត ឯកអគ្គរាជទូតកម្ពុជាប្រចាំស.ប.ប.ឡាវ បានចូលរួមពិធីសម្ពោធ Freight of Container Yard

នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៧ ឯកឧត្តម ចេង ម៉ានិត​ ឯកអគ្គរាជទូតកម្ពុជាប្រចាំស.ប.ប.ឡាវ បានចូលរួមពិធីសម្ពោធ Freight of Container Yard សំរាប់គំរោងអភិវឌ្ឍន៍ វិនិយោគរបស់ក្រុមហ៊ុន Jo Bounmy Group International Transport Vessel ICD Co,. Ltd នៅតំបន់សេដ្ឋកិច្ចពិសេសថាខេក ខេត្ត ខាំមួន ស.ប.ប.ឡាវ។​ ពិធីនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម Alounkeo KITTIKHOUN រដ្ឋមន្ត្រីប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី និងអភិបាលខេត្តខាំមួន ដោយមានការចូលរួមពីមន្រ្តីនៃរដ្ឋាភិបាលឡាវ អ្នកជំនួញ រួមទាំងអ្នកជំនួញកម្ពុជា ផងដែរ។