ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • វិច្ឆិកា ២៨, ២០១៧

ឯកឧត្តម ប្រាក់ ផល្លា អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី ២១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី ២១ ដល់ ២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងវៀងច័ន្ទ

ឯកឧត្តម ប្រាក់ ផល្លា ប្រធានក្រុមការងារ ដឹកនាំកម្មវិធី ឌីជីថលរូបនីយកម្ម ទិន្នន័យ និងគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល អគ្គនាយក អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងឯកឧត្តម ចេង ម៉ានិត ឯកអគ្គរាជទូតកម្ពុជាប្រចាំស.ប.ប.ឡាវ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី ២១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តធ្វើឡើងពីថ្ងៃទី ២១ ដល់ ២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងវៀងច័ន្ទ ស.ប.ប.ឡាវ ​ដែលត្រូវបានធ្វើពិធីសម្ពោធបើកជាផ្លូវការក្រោមអធិបតីភាពឯកឧត្តម Major General Kongthong Phongvichith អនុរដ្ឋមន្ត្រីសន្តិសុខសាធារណនៃស.ប.បឡាវ។

កិច្ចប្រជុំ បានធ្វើការផ្លាស់ប្តូរយោបល់ស្តីពីភាពប្រឈម និងការអភិវឌ្ឍន៍ជាតិ នៅក្នុងបញ្ហាអន្តោប្រវេសន៍ កម្មវិធីកសាងសមត្ថភាព និងការដកបទពិសោធន៍ល្អក្នុងការគ្រប់គ្រងច្រកចេញចូលព្រំដែន និងបញ្ហាទាក់ទងអន្តោប្រវេសន៍ និងកុងស៊ុល។​ កិច្ចប្រជុំ បានអំពាវនាវប្រទេសសមាជិកអាស៊ានទាំងអស់ ត្រូវលើកកំពស់កិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ជនអន្តោប្រវេសន៍ខុសច្បាប់ ការរត់ពន្ធ និងជួញដូរមនុស្ស។