ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស
- ខែវិច្ឆិកា 29, 2017
ស្ថានឯកអគ្គរាជទូតកម្ពុជានៅរដ្ឋធានីវៀងច័ន្ទបានចូលរួមការតាំងពិពណ៌ពាណិជ្ជកម្ម ដែលបានរៀបចំឡើងដោយសហជីពស្រ្តីនៃក្រសួងការបរទេស ស.ប.ប.ឡាវ
នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថានឯកអគ្គរាជទូតកម្ពុជានៅរដ្ឋធានីវៀងច័ន្ទ បានចូលរួមការតាំងពិព័រណ៌ពាណិជ្ជកម្ម ដែលបានរៀបចំឡើងដោយសហជីពស្រ្តីនៃក្រសួងការបរទេស ស.ប.ប.ឡាវ នៅមជ្ឍមណ្ឌលហ្វឹកហ្វឺនទំនាក់ទំនងអន្តរជាតិ រដ្ឋធានីវៀងច័ន្ទ។ វត្ថុអនុស្សាវរីយ៍កម្ពុជាជាច្រើនប្រភេទត្រូវបានដាក់តាំងបង្ហាញ។ ក្នុងពិធីនេះ ភរិយាមន្ត្រីការទូតដែលកំពុងបំពេញបេសកកម្មនៅប្រទេសឡាវ និងមន្ត្រីការទូតទាំងអស់ត្រូវបានអញ្ជើញចូលពិធី Tea party ផងដែរ។ កម្មវិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរលោកជំទាវ ភរិយារបស់ឯកឧត្តម Saleumxay Kommasith រដ្ឋមន្ត្រីក្រសួងការបរទេសនៃស.ប.ប.ឡាវ។