ដំណឹង

  • ខែ​វិច្ឆិកា 29, 2017

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតកាណាដា ឯកអគ្គរដ្ឋទូតស្វីស ឯកអគ្គរដ្ឋទូតដាណឹម៉ាក ឯកអគ្គរដ្ឋទូតហ្វាំងឡង់ និងភារធារីស្តីទីនៃស្ថានទូតនូវែលេសេឡង់ ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក

នៅរសៀលថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្ដមទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន បានអនុញ្ញាតឱ្យលោកជំទាវ Donica Pottie ភារធារីស្ដីទីនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម IVO Sieber ភារធារីស្ដីទីនៃប្រទេសស្វីស ឯកឧត្ដម Uffe Wolffhechel ភារធារីស្ដីទីនៃប្រទេសដាណឹម៉ាក លោកជំទាវ Satu Suikkari Kleven ភារធារីស្ដីទីនៃប្រទេសហ្វាំងឡង់ និងលោក James Anderson ភារធារីស្ដីទី​ នៃប្រទេសនូវែលេសេឡង់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង។