ដំណឹង

  • ខែ​ធ្នូ 13, 2017

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួម និងធ្វើជាសហប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៣

នៅព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួម និងធ្វើជាសហប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៣ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងដាលី ខេត្តយូណាន ប្រទេសចិន។

នៅក្នុងក្របខ័ណ្ឌ នៃកិច្ចប្រជុំនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមក្នុងពិធីតាំងពិព័រណ៍រូបថត ស្តីពីសមិទ្ធិផលនានានៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់គេហទំព័រផ្លូវការ នៃលេខាធិការដ្ឋានកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងចិន ព្រមទាំងអញ្ជើញធ្វើសន្និសិទកាសែតរួមគ្នាដោយសហប្រធានទាំងពីរ ជាមួយឯកឧត្តម វ៉ាង យី។