ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​ធ្នូ 13, 2017

ឯកឧត្តម ចេង ម៉ានិត ឯកអគ្គរាជទូតកម្ពុជាប្រចាំស.ប.ប.ឡាវ និងលោកជំទាវ បានចូលរួមពីធីជូនពរទិវាបុណ្យជាតិគម្រប់៤២ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងពិធីចូលឆ្នាំថ្មី២០១៨

នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ចេង ម៉ានិត ឯកអគ្គរាជទូតកម្ពុជាប្រចាំស.ប.ប.ឡាវ និងលោកជំទាវ បានចូលរួមពីធីជូនពរទិវាបុណ្យជាតិគម្រប់៤២ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងពិធីចូលឆ្នាំថ្មី២០១៨ ដែលបានប្រព្រឹត្តទៅ នៅវិមានប្រធានរដ្ឋ “Ho Kham”។ នៅក្នុងពិធីនេះ លោកឯកអគ្គរាជទូត បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងប្រសិទ្ធិពរបវរមហាប្រសើរជូនចំពោះថ្នាក់ដឹកនាំគណបក្ស រដ្ឋាភិបាល និងប្រជាជននៃស.ប.ប.ឡាវ។