សេចក្តីប្រកាសព័ត៌មាន

  • ធ្នូ ១៩, ២០១៧

ឯកឧត្ដម​ទេសរដ្ឋមន្រ្ដី​ ប្រាក់ សុខុន និង ឯកឧត្ដម ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំកម្ពុជា​ នឹងចុះហត្ថលេខា​លើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោង «សាងសង់វិទ្យាស្ថានគរុកោសល្យ» នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង នៅថ្ងៃទី ២០ ខែ​ ធ្នូ ឆ្នាំ ២០១៧​ នៅទីស្ដីការក្រសួង។