ដំណឹង

  • ខែ​ធ្នូ 20, 2017

ឯកឧត្ដមទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន និង ឯកឧត្ដម ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៣ ១៧០ លានយ៉េន

នៅព្រឹកថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៧ ឯកឧត្ដមទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន និង ឯកឧត្ដម ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៣ ១៧០ លានយ៉េន (ប្រមាណ ២៨ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង «សាងសង់វិទ្យាស្ថានគរុកោសល្យ» នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង នៅទីស្ដីការក្រសួង។

ព័ត៌មានបន្ថែម ពាក់ព័ន្ធទៅនឹងពិធីចុះហត្ថលេខា៖ https://www.mfaic.gov.kh//km/site/detail/16088