ដំណឹង

  • ធ្នូ ២១, ២០១៧

ឯកឧត្ដមទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន និង ឯកឧត្តម ស្យុង ប៉ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើគម្រោង នៃមូលនិធិពិសេសមេគង្គ-ឡានឆាង ដែលមានទឹកប្រាក់សរុបចំនួន ៧.៣១៥.៩០៨ ដុល្លារអាមេរិក

នៅព្រឹកថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដមទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន និង ឯកឧត្តម ស្យុង ប៉ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើគម្រោង នៃមូលនិធិពិសេសមេគង្គ-ឡានឆាង ដែលមានទឹកប្រាក់សរុបចំនួន ៧.៣១៥.៩០៨ ដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងកម្ពុជា ចំនួន ១៦។

ព័ត៌មានបន្ថែម ពាក់ព័ន្ធទៅនឹងពិធីចុះហត្ថលេខា៖ https://www.mfaic.gov.kh/km/site/detail/16112