ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​ធ្នូ 22, 2017

កិច្ចប្រជុំប្រចាំខែរបស់ប្រធានបេសកកម្មអាស៊ាន ប្រចាំប្រទេសមីយ៉ាន់ម៉ា

កាលពីថ្ងៃទី ១៤ ខែ ធ្នូ​ ឆ្នាំ២០១៧ នាទីក្រុងយ៉ាងហ្គូន  ក្នុងនាមជាប្រធានប្តូរវេន ឯកឧត្តម សុក ជា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំ​​​​សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ប្រធានស្ថានបេសកកម្ម នៃបណ្តាប្រទេសសមាជិកអាស៊ាន (ពិសារអាហារថ្ងៃត្រង់ការងារ) ដើម្បីពិភាក្សាអំពីការវិវឌ្ឍថ្មីៗ នៃស្ថានការណ៍នយោបាយ និងសេដ្ឋកិច្ច នៅក្នុងប្រទេសមីយ៉ាន់ម៉ា ព្រមទាំងបញ្ហាតំបន់។