ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មករា 3, 2018

ឯកឧត្ដម ចេង ម៉ានិត ឯកអគ្គរាជទូតកម្ពុជាប្រចាំស.ប.ប.ឡាវ បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការផ្លាស់ប្តូរវប្បធម៌ នៃយុវជន និងនិស្សិតលើកទី៣ ក្រោមប្រធានបទ យុវជនបដិវត្តន៍ឡាវ និងកាតព្វកិច្ចក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

នៅថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០១៧ ឯកឧត្ដម ចេង ម៉ានិត ឯកអគ្គរាជទូតកម្ពុជាប្រចាំស.ប.ប.ឡាវ មន្រ្ដីការទូតកម្ពុជាប្រចាំស.ប.ប.ឡាវ រួមនឹងនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅសាកលវិទ្យាល័យជាតិឡាវ បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការផ្លាស់ប្តូរវប្បធម៌ នៃយុវជន និងនិស្សិតលើកទី៣ ក្រោមប្រធានបទ យុវជនបដិវត្តន៍ឡាវ និងកាតព្វកិច្ចក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅសាកលវិទ្យាល័យ​ជាតិឡាវ នៅរដ្ឋធានីវៀងច័ន្ទ។ កម្មវិធីនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់សាកលវិទ្យាធិការ និង​អគ្គលេខា​ធិការ​សហព័ន្ធយុវជនបដិវត្តន៍ឡាវ។ សិល្បៈកម្ពុជា ត្រូវបានលើកយកមកសម្តែងជូនដោយ​និស្សិតកម្ពុជា។ ​នៅក្នុងកម្មវិធីនេះ ក៏មាន​ការដាក់បង្ហាញមុខម្ហូបអាហារ ព្រមទាំងបង្អែមខ្មែរ ជាច្រើនមុខ ដើម្បីចែកជូនដល់អ្នកចូលរួម បានភ្លក់រសជាតិ ផងដែរ។