ដំណឹង

  • ខែ​មករា 18, 2018

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីជូនដំណើរកងវិស្វកម្មលេខ៩៦៣ ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់

នៅព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៨ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីជូនដំណើរកងវិស្វកម្មលេខ៩៦៣ ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ និងទទួលដំណើរនិវត្តន៍កងវិស្វកម្មលេខ៣៦៩ និងកងវិស្វកម្មលេខ៤៥៩ បានបញ្ចប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ និងអាហ្រ្វិកកណ្ដាល នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង។