ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មករា 19, 2018

ឯកឧត្តម ជា ធីរៈ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសប៊ែលហ្សិក បានអញ្ជើញចូលរួមពិធីបុណ្យឆ្នាំថ្មី២០១៨ ដែលយាងជាព្រះរាជាធិបតីភាពដោយព្រះអង្គម្ចាស់ Philippe និងព្រះមហាក្សត្រីយ៉ានី Mathilde

កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ជា ធីរៈ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសប៊ែលហ្សិក លុចហ្សំបួរ ហូឡង់ និងអូទ្រីស និងជាតំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំសហភាពអឺរ៉ុប បានអញ្ជើញចូលរួមពិធីបុណ្យឆ្នាំថ្មី២០១៨ ដែលយាងជាព្រះរាជាធិបតីភាពដោយព្រះអង្គម្ចាស់ Philippe និងព្រះមហាក្សត្រីយ៉ានី Mathilde នៃប្រទេសប្រ៊ុចសែល នៅព្រះបរមរាជវាំងនៅទីក្រុងប្រ៊ុចសែល ដែលបានរៀបចំឡើងសម្រាប់អ្នកការទូតជាន់ខ្ពស់ប្រចាំប្រទេសប៊ែលហ្សិក។