ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មករា 14, 2018

ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊ែលហ្សិក  បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ លោកជំទាវ Anick Van Calster អគ្គនាយកទទួលបន្ទុកទំនាក់ទំនងទ្វេភាគី នៃក្រសួងការបរទេសប៊ែលហ្សិក

កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊ែលហ្សិក និងជាតំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំសហភាពអឺរ៉ុប បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ លោកជំទាវ Anick Van Calster អគ្គនាយកទទួលបន្ទុកទំនាក់ទំនងទ្វេភាគី នៃក្រសួងការបរទេសប៊ែលហ្សិក នៅទីស្តីការក្រសួងការបរទេសប៊ែលហ្សិក នៅទីក្រុងប្រ៊ុចសែល ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងប៊ែលហ្សិក រួមទាំងបញ្ហាពាក់ព័ន្ឋរបស់កម្ពុជាជាមួយសហភាពអឺរ៉ុបផងដែរ។