ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មករា 13, 2018

ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងវៀងច័ន្ទ បានរៀបចំពិធីសំណេះសំណាល និងពិធីជប់លៀងអាហារសាមគ្គីដើម្បីអបអរសាទរខួបលើកទី៣៩ឆ្នាំ នៃទិវាជ័យជំនះ៧ មករា

នៅថ្ងៃទី ៧​ ខែមករា ឆ្នាំ២០១៨ ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងវៀងច័ន្ទ បានរៀបចំពិធីសំណេះសំណាល និងពិធីជប់លៀងអាហារសាមគ្គី ដោយមានការអញ្ជើញចូលរួមពីសហគមន៍ខ្មែរ និស្សិតខ្មែរ និងមិត្តភក្តិជនជាតិឡាវ ដើម្បីអបអរសាទរខួបលើកទី៣៩ឆ្នាំ នៃទិវាជ័យជំនះ៧ មករា ដែលជាថ្ងៃកំណើតទីពីរនៃប្រជាជនកម្ពុជា។ ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងវៀងច័ន្ទ នឹងចងចាំជានិច្ចថាមានថ្ងៃ ៧ មករា ទើបកម្ពុជាមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍មកដល់សព្វថ្ងៃនេះ។