ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • មករា ២៦, ២០១៨

ឯកឧត្តម ជា ធីរៈ ឯកអគ្គរាជទូត និង​ជា​តំ​ណាង​អ​ចិ​ន្ត្រៃ​យ៍​កម្ពុជា​ប្រចាំសហភាពអឺរ៉ុប បានអញ្ជើញចូលរួមកិច្ចប្រជុំរវាងប្រទេសសមាជិកអាស៊ាន ស្តីពី “របៀបដែលស្ថាប័នផ្សេងៗនៃសហភាពអឺរ៉ុបយល់ដឹងអំពីអាស៊ាននិងសមាជិករបស់ខ្លួន

កាលពីថ្ងៃទី២៤ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ជា ធីរៈ ឯកអគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំសហភាពអឺរ៉ុប បានអញ្ជើញចូលរួមកិច្ចប្រជុំរវាងប្រទេសសមាជិកអាស៊ាន ស្តីពី “របៀបដែលស្ថាប័នផ្សេងៗនៃសហភាពអឺរ៉ុបយល់ដឹងអំពីអាស៊ាននិងសមាជិករបស់ខ្លួន – តើត្រូវធ្វើយ៉ាងណា ដើម្បីផ្លាស់ប្តូររបៀបនៃការយល់ដឹងទាំងនេះ ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការ” ដែលត្រូវបានរៀបចំដោយឯកអគ្គរដ្ឋទូតសឹង្ហបុរី Jaya Ratnam  និងស្ថាប័នឯកទេសកិច្ចការអឺរ៉ុប (European Affairs Expertise: Euraffex) នៅស្ថានទូតសឹង្ហបុរី នាទីក្រុងប្រ៊ុចស៊ែល ។