ដំណឹង

  • មករា ២៧, ២០១៨

ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្ដីស្ដីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលការចូលជួបសម្តែងការគួរសមពីឯកឧត្ដម FU Xuezhang អតីតឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៨ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្ដីស្ដីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលការចូលជួបសម្តែងការគួរសមពីឯកឧត្ដម FU Xuezhang អតីតឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋសឹង្ហបុរី និងព្រះរាជាណាចក្រថៃ នៅទីស្ដីការក្រសួង។