ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • មករា ២៧, ២០១៨

ឯកឧត្តម ជា ធីរៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊ែលហ្ស៊ិក លុចហ្សំបួរ អូទ្រីស ហូឡង់ និងជាតំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំសហភាពអឺរ៉ុប បានអញ្ជើញចូលរួមកិច្ចប្រជុំ ABC

តាមការអញ្ជើញរបស់ឯកឧត្តម Yuri O. Thamrin ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី និងជាប្រធានគណៈកម្មាធិការអាស៊ាននៅទីក្រុងប្រ៊ុចសែល (ASEAN Brussels Committee: ABC) ឯកឧត្តម ជា ធីរៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊ែលហ្ស៊ិក លុចហ្សំបួរ អូទ្រីស ហូឡង់ និងជាតំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំសហភាពអឺរ៉ុប បានអញ្ជើញចូលរួមកិច្ចប្រជុំ ABC ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៨​ នៅស្ថានទូតឥណ្ឌូនេស៊ី នាទីក្រុងប្រ៊ុចស៊ែល ។

ក្នុងឱកាសនោះ កិច្ចប្រជុំបានអនុម័តរបាយកាណ៍នៃកិច្ចប្រជុំ ABC ចំនួន ២ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ៣០ ខែ វិច្ឆិកា និងថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៧ ដែលមានកម្ពុជា ជាប្រធានកិច្ចប្រជុំ  ព្រមទាំងបានពិភាក្សាអំពីយុទ្ធសាស្រ្តនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-សហភាពអឺរ៉ុប ការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១២ នៅទីក្រុងប្រ៊ុចសែល ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៨-១៩ ខែតុលា ឆ្នាំ ២០១៨ និងគម្រោងសកម្មសកម្មភាព ABC ដែលស្នើដោយឯកអគ្គរាជទូត/រដ្ឋទូតអាស៊ាន​នៅទីក្រុងប្រ៊ុចសែល សម្រាប់ពីខែ មករា-មិថុនា ឆ្នាំ ២០១៨ ។