ដំណឹង

  • ខែ​កុម្ភៈ 1, 2018

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌូនេស៊ី

នៅព្រឹកថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌូនេស៊ី ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០១៨។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម យូសុវ កាឡា (Jusuf Kalla) អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ រ៉េតណូ ម៉ារស៊ូឌី (Retno L.P. Marsudi) រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។

សម្រាប់ព័ត៌មានលំអិតចូលទៅកាន់​ https://www.mfaic.gov.kh//km/site/detail/16813