ដំណឹង

  • ខែ​កុម្ភៈ 2, 2018

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ រ៉េតណូ ម៉ារស៊ូឌី (Retno L.P. Marsudi) រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី

នៅថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១៨ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ រ៉េតណូ ម៉ារស៊ូឌី (Retno L.P. Marsudi) រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។

រដ្ឋមន្រ្ដីការបរទេសទាំងពីរ បានពិភាក្សាអំពីសហប្រតិបត្តិការទ្វេភាគី ទៅលើវិស័យសំខាន់ៗដូចជា នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ទេសចរណ៍ និងការតភ្ជាប់ផ្លូវអាកាស វប្បធម៌ និងការពារជាតិ។

លទ្ធផលនៃជំនួប​ https://www.mfaic.gov.kh//km/site/detail/16903