ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មេសា 5, 2018

ឯកឧត្ដមឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានរៀបចំអាហារការងារថ្ងៃត្រង់ អបអរសាទរជូន ក្រុមមិត្តភាពបារាំង-កម្ពុជា របស់ព្រឹទ្ធសភាបារាំង

នៅថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៨ ឯកឧត្ដមបណ្ឌិត ចែម វីឌ្យ៉ា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង បានរៀបចំអាហារការងារថ្ងៃត្រង់ជូនជាកិត្តិយសដល់ ក្រុមមិត្តភាពបារាំង-កម្ពុជា របស់ព្រឹទ្ធសភាបារាំង ដឹកនាំដោយលោកប្រធាន Vincent ÉBLÉ (សមាជិកព្រឹទ្ធសភាក្រុមសង្គមនិយម និងសាធារណរដ្ឋ នៃមណ្ឌល Seine-et-Marne) ព្រមទាំងសមាជិក៧រូបផ្សេងទៀត រួមមាន៖

១) លោក Michel AMIEL អនុប្រធាន(ព្រឹទ្ធសមាជិក La République En Marche(LREM) តំបន់ des Bouches-du-Rhône)។

២) លោក François GROSDIDIER អនុប្រធាន(ព្រឹទ្ធសមាជិក Les Républicains (LR) តំបន់ Moselle)

៣) លោក François PILLET អនុប្រធាន (ព្រឹទ្ធសមាជិក LR តំបន់ Cher)

៤) លោក Jean-Luc FICHET (ព្រឹទ្ធសមាជិក SR តំបន់ Finistère)

៥) លោក Daniel LAURENT (ព្រឹទ្ធសមាជិក LR តំបន់ Charente-Maritime)

៦) លោកស្រី Evelyne PERROT (ព្រឹទ្ធសមាជិកតំបន់Aube) ព្រមទាំង

៧) លោក Jean POUCH (លេខាធិការប្រតិបត្តិ)។