ដំណឹង

  • ខែ​មេសា 6, 2018

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអញ្ជើញធ្វើជាអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់រូបសំណាកហង្ស និងពិធីបិទការប្រកួតកីឡាបាល់ទាត់ ដណ្ដើមពានរង្វាន់របស់ឯកឧត្ដមទេសរដ្ឋមន្រ្ដី

នៅព្រឹកថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអញ្ជើញធ្វើជាអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់រូបសំណាកហង្ស និងពិធីបិទការប្រកួតកីឡាបាល់ទាត់ ដណ្ដើមពានរង្វាន់របស់ឯកឧត្ដមទេសរដ្ឋមន្រ្ដី នៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ ក្នុងការប្រកួតនេះដែរ ក្រុមកីឡាករមកពីឃុំព្រែកគយ បានទទួលជ័យលាភីលេខ១។