ដំណឹង

  • ខែ​មេសា 25, 2018

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កិច្ចប្រជុំលើកទី១៧របស់ក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន

នៅល្ងាចថ្ងៃពុធ ១១ កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៨ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កិច្ចប្រជុំលើកទី១៧របស់ក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន និងកិច្ចប្រជុំលើកទី២១របស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។