ដំណឹង

  • មេសា ២៦, ២០១៨

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញចូលរួមពិសារអាហារការងារពេលល្ងាច រៀបចំដោយឯកឧត្ដម Vivian Balakrishnan រដ្ឋមន្រ្ដីការបរទេសសិង្ហបុរី ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២

នៅល្ងាចថ្ងៃព្រហស្បតិ៍ ១២ កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៨ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញចូលរួមពិសារអាហារការងារពេលល្ងាច រៀបចំដោយឯកឧត្ដម Vivian Balakrishnan រដ្ឋមន្រ្ដីការបរទេសសិង្ហបុរី ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។