ដំណឹង

  • មេសា ២៧, ២០១៨

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ព្រមទាំងរដ្ឋមន្ត្រីការបរទេស នៃប្រទេសសមាជិកអាស៊ាន បានចាប់ផ្ដើមកិច្ចប្រជុំលើកទី២១ របស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២

នៅរសៀលថ្ងៃសុក្រ ១៣ កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៨ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ព្រមទាំងរដ្ឋមន្ត្រីការបរទេស នៃប្រទេសសមាជិកអាស៊ាន បានចាប់ផ្ដើមកិច្ចប្រជុំលើកទី២១ របស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅសាធារណរដ្ឋសិង្ហបុរី។