ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ឧសភា ៧, ២០១៨

ឯកឧត្ដម ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានរៀបចំអាហារការងារថ្ងៃត្រង់ អបអរសាទរជូន លោក Thierry MATHOU

នៅថ្ងៃពុធ ទី ២៥ ខែ មេសា ឆ្នាំ ២០១៨ ឯកឧត្ដមបណ្ឌិត ចែម វីឌ្យ៉ា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង បានរៀបចំអាហារថ្ងៃត្រង់ជូនជាកិត្តិយសជូន លោក Thierry MATHOU នាយកអាស៊ី ​និងអូសេអានី នៃក្រសួងអឺរ៉ុប និងកិច្ចការបរទេសបារាំង អមដោយ៖

– លោកស្រី Pauline CARMONA នាយករងអាស៊ី និងអូសេអានី នៃក្រសួងអឺរ៉ុប និងកិច្ចការបរទេសបារាំង។

– លោក Hugo WAVRIN មន្រ្តីកាន់ការកម្ពុជា។

ភ្ញៀវកិត្តិយសដទៃទៀតមាន៖

– លោក Guillaume DINH អ្នកទទួលបន្ទុកបេសកកម្មការទូត នៃក្រសួងមហាផ្ទៃបារាំង។

– លោកស្រី Sophie MAKARIOU នាយកសារមន្ទីរ Guimet។

– លោក Christophe MARQUET​ នាយកសាលាមជ្ឈឹមបូព៌ារបស់បារាំង (École française d’Extrême Orient) ។

– លោក Hervé Judikaël REGNAUT អនុប្រធាននៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងអប់រំ។

– លោក Pierre BAPTISTE​ នាយអភិរក្សខាងវត្ថុបូរាណខ្មែរនៃសារមន្ទីរ Guimet។