ដំណឹង

  • ខែ​ឧសភា 17, 2018

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្ដម Pham Binh Minh ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្ដម Pham Binh Minh ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅមុនពេល រដ្ឋមន្រ្ដីការបរទេសទាំងពីរ អញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំលើកទី១៦ គណៈកម្មការចម្រុះកម្ពុជា-វៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម។