ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​ឧសភា 6, 2018

ឯកឧត្ដមឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានចូលរួមកិច្ចប្រជុំជាមួយ លោក Gérard LARCHER ប្រធានព្រឹទ្ធសភា

នៅថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០១៨ ឯកឧត្ដមបណ្ឌិត ចែម វីឌ្យ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង ក៏ដូចជា ឯកអគ្គរាជ/រដ្ឋទូត នៃបណ្តាប្រទេសអាស៊ាន បានចូលរួមកិច្ចប្រជុំជាមួយ លោក Gérard LARCHER ប្រធានព្រឺទ្ធសភា នៅ​​ château Chanorier ក្នុងទីក្រុង Croissy-sur-Seine។ ក្នុងនោះក៏មានវត្តមាន លោក Jean Roger DAVIN អភិបាលក្រុង Croissy-sur-Seine លោកស្រី Marta de CIDRAC សមាជិកព្រឹទ្ធសភា និងលោកស្រី Sophie PRIMAS សមាជិកព្រឹទ្ធសភា ផងដែរ។