ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​ឧសភា 1, 2018

ដំណើរទស្សនកិច្ចរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មកកាន់ប្រទេសជប៉ុន

តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃទី​ ២៥ ខែ ​មេសា ឆ្នាំ ២០១៨ ឯកឧត្តម បណ្ឌិត ​ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ច នៅប្រទេសជប៉ុន ពីថ្ងៃទី ​២៥ ដល់ ​២៩ ខែមេសា ឆ្នាំ​២០១៨។​

ក្នុងអំឡុងពេលទស្សនកិច្ចនេះ​ ឯកឧត្តមបណ្ឌិត​ ហ៊ុនម៉ាណែត​​​​​ និងគណៈប្រតិភូកម្ពុជាបាន​ ​៖

  • ចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម Shinzo Abe នាយករដ្ឋមន្រ្តីជប៉ុន​​នៅ​ថ្ងៃទី​២៦ខែមេសាឆ្នាំ​២០១៨។
  • ជួបសំណេះសំណាលជាមួយក្រុមសមាជិកសភាមិត្តភាពជប៉ុន-មេគង្គ ​ដឹកនាំ​ដោយ​លោក RyuShionoya ជាប្រធានក្រុមសមាជិកសភាមិត្តភាពជប៉ុន-មេគង្គនៅថ្ងៃទី​ ២៦ ​ខែមេសា ឆ្នាំ ​២០១៨។
  • ជួបសម្ដែងការគួរសមជាមួយឯកឧត្តម MasahikoKomura ​អនុ​ប្រធាន​គណ​បក្ស​ប្រជា​​ធិបតេយ្យសេរី​ នៅថ្ងៃទី ​២៧ ខែ​​​​​មេសា​ ឆ្នាំ​២០១៨។
  • ជួបសម្ដែងការគួរសមជាមួយឯកឧត្តម Itsunori ONODERA​ រដ្ឋមន្រ្តី​ក្រសួងកា​រពា​រជាតិ​ជប៉ុននៅថ្ងៃទី ​២៧ ខែមេសា ឆ្នាំ​២០១៨។
  • ជួបសម្ដែងការគួរសមជាមួយឯកឧត្តម Taro Kono​រដ្ឋមន្រ្តី​ការ​បរទេស​ជប៉ុន​ នៅ​ថ្ងៃទី ​​២៧ ខែមេសា ឆ្នាំ​២០១៨។
  • ជួបពិភាក្សាការងារជាមួយឯកឧត្តមឧត្តមនាវី Katsutoshi Kawano នាយសេនាធិការ ចម្រុះនៃកងស្វ័យការពារជប៉ុន និងឯកឧត្តមឧត្តមសេនីយ៍ Koji Yamasaki នាយ- សេនាធិការកងទ័ពជើងគោកនៃកងស្វ័យការពារជប៉ុន នៅថ្ងៃទី ​២៧ ខែមេសា ឆ្នាំ​២០១៨។
  • ជួបសំណេះសំណាលជាមួយក្រុមសមាជិកសភាមិត្តភាពជប៉ុន-កម្ពុជា ដែលដឹកនាំ ដោយឯកឧត្តម Masahiro Imamura នៅថ្ងៃទី​ ២៧ ខែមេសា ឆ្នាំ​២០១៨។

ឆ្លៀតក្នុងឱកាសនៃដំណើរទស្សនកិច្ចនោះដែរ កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ​២០១៨ ឯកឧត្តមបណ្ឌិត​ ហ៊ុនម៉ាណែត ក៏បានចូលរួមក្នុងកម្មវិធីជួបជុំគ្នាជាមួយបងប្អូនប្រជាពលរដ្ឋ ខ្មែរនៅប្រទេសជប៉ុន ប្រមាណ៤០០នាក់។