ដំណឹង

  • ខែ​ឧសភា 22, 2018

ឯកឧត្ដមទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន និងឯកឧត្ដម ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៣៤២លានយ៉េន (ប្រមាណ ៣,២២ លានដុល្លារអាមេរិក

នៅព្រឹកថ្ងៃអង្គារ ៨ កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្ដមទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន និងឯកឧត្ដម ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៣៤២លានយ៉េន (ប្រមាណ ៣,២២ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» សម្រាប់ឆ្នាំសិក្សា ២០១៨។