ព័ត៌មាន

  • កក្កដា ២, ២០១៨

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានទទួលជួបលោក Hu Zhengyue អនុប្រធានសមាគមការទូតចិន

នៅរសៀលថ្ងៃចន្ទ ៥រោច ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៨ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអនុញ្ញាតឲ្យលោក Hu Zhengyue អនុប្រធានសមាគមការទូតចិន និងជាអតីតអនុរដ្ឋមន្រ្ដីការបរទេសចិន ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួង។