សេចក្តីប្រកាសព័ត៌មាន

  • ខែ​មីនា 4, 2016

កិច្ចប្រជុំគណៈកម្មការចម្រុះព្រះរាជាណាចក្រកម្ពុជា – សាធារណរដ្ឋកូរ៉េ លើកទី៣ នាថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០១៦ នៅទីស្តីការក្រសួង

ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្រសួងការបរទេស និងសហប្រតិបត្តិការ-អន្តរជាតិ នឹងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះព្រះរាជាណាចក្រកម្ពុជា – សាធារណរដ្ឋកូរ៉េ លើកទី៣ (The Third Meeting of the Kingdom of Cambodia – Republic of Korea Joint Commission) នៅថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០១៦ វេលាម៉ោង ០៩:០០ ព្រឹក នៅទីស្តីការក្រសួងដែលមាន ឯកឧត្តម ឡុង វិសាលោ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លីម ស៊ុងណាម (LIM Sungnam) អនុរដ្ឋមន្រ្តីទី១ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ នឹងធ្វើជាសហ-ប្រធានកិច្ចប្រជុំ ។

កិច្ចប្រជុំនេះ នឹងពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសគឺកិច្ចសហ-ប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ការអភិវឌ្ឍន៍ កុងស៊ុល និងវប្បធម៌ ព្រមទាំងកិច្ចសហប្រតិបត្តិការលើវេទិកាអន្តរជាតិ ក្នុងនោះក៍មានកិច្ចសហប្រតិបត្តិការមេគង្គ – សាធារណរដ្ឋកូរ៉េ និងអាស៊ាន – សាធារណរដ្ឋកូរ៉េផងដែរ ។

ភ្នំពេញ, ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៦