ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មិថុនា 20, 2018

លោកជំទាវ ទូច សុផារត្ន អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលស្តីពី 1st Executive Seminar for Diplomats from Cambodia and Laos

នៅថ្ងៃទី​១១ ខែមិថុនា ឆ្នាំ ២០១៨ លោកជំទាវ ទូច សុផារត្ន ឯកអគ្គរាជទូតវិសាមញ្ញ​ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានចូលរួមបិទវគ្គបណ្តុះបណ្តាលស្តីពី 1st Executive Seminar for Diplomats from Cambodia and Laos ពីថ្ងៃទី២៣ ខែឧសភា ដល់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៨ ដែលរៀបចំដោយក្រសួងការបរទេសអាល្លឺម៉ង់។​

ក្នុងឱកាសនោះ លោកជំទាវឯកអគ្គរាជទូត បានអបអរសាទរដល់សិក្ខាកាមទាំងអស់ ជាពិសេសសិក្ខាកាមកម្ពុជា ដែលបានខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសកម្មក្នុងសិក្ខាសាលានេះ។ ព្រមជាមួយគ្នានេះ លោកជំទាវឯកអគ្គរាជទូត បានកោតសរសើរចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងអាល្លឺម៉ង់។ លោកជំទាវឯកអគ្គរាជទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងការបរទេសអាល្លឹម៉ង់ដែលបានផ្តល់កម្មវិធីបណ្តុះបណ្តាលដ៏សំខាន់ និងមានអត្ថប្រយោជន៍នេះដល់ប្រទេសទាំងពីរ កម្ពុជា និងឡាវ។ លោកជំទាវឯកអគ្គរាជទូតមានក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រសួងការបរទេសអាល្លឺម៉ង់ នឹងបន្តផ្តល់ផ្តល់កម្មវិធីបណ្តុះបណ្តាលនេះដល់មន្ត្រីកម្ពុជា នៅឆ្នាំក្រោយៗទៀត