ព័ត៌មាន

  • កក្កដា ៩, ២០១៨

ឯកឧត្ដមទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងវិទ្យាស្ថានជាតិការទូត និង ទំនាក់ទំនងអន្តរជាតិ និងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

នៅព្រឹកថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្ដមទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ និងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា។