ដំណឹង

  • ខែ​សីហា 1, 2018

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ Kang Kyung-wha រដ្ឋមន្រ្ដីការបរទេសនៃសាធារណរដ្ឋកូរ៉េ

នៅរសៀលថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ Kang Kyung-wha រដ្ឋមន្រ្ដីការបរទេសនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាស នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅសាធារណរដ្ឋសឹង្ហបុរី។