ដំណឹង

  • ខែ​សីហា 1, 2018

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ Retno Marsudi រដ្ឋមន្រ្ដីការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ី

នៅរសៀលថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៨  ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ Retno Marsudi រដ្ឋមន្រ្ដីការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងឱកាស នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅសាធារណរដ្ឋសឹង្ហបុរី។