ដំណឹង

  • ខែ​សីហា 2, 2018

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្ដម Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្ដីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន

នៅរសៀលថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៨ ក្នុងឱកាស នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅសាធារណរដ្ឋសឹង្ហបុរី ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្ដម Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្ដីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។