ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​សីហា 20, 2018

ឯកឧត្ដម នង សាកល ឯកអគ្គរាជទូតតំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំអាស៊ាន បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្ដម Morten Høglund ឯកអគ្គរាជទូតន័រវេសប្រចាំអាស៊ាន

នៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៨ នៅស្ថានបេសកកម្មអចិន្រ្ដៃយ៍កម្ពុជាប្រចាំអាស៊ាន ឯកឧត្ដម​នង សាកល ឯកអគ្គរាជទូតតំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំអាស៊ាន បានអញ្ជើញជួ​បពិភាក្សាទ្វេភាគីជាមួយឯកឧត្ដម Morten Høglund ឯកអគ្គរាជទូតន័រវេសប្រចាំអាស៊ាន។ ឯកឧត្ដមឯកអគ្គរាជទូតន័រវេស​បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា-ន័រវេស ក៏ដូចជាទំនាក់ទំនង នៃភាពជាដៃគូតាមវិស័យក្រោមក្របខ័ណ្ឌអាស៊ាន-ន័រវេស។ ឯកឧត្ដមឯកអគ្គរាជទូតន័រវេស​ ក៏បានបញ្ជាក់ដែលថាជំនួបរវាងឯកឧត្ដមទេសរដ្ឋមន្រ្ដី និងលោកជំទាវរដ្ឋមន្រ្ដីការបរទេស នៅសឹង្ហបុរី គឺជាវេទិកាដ៏សំខាន់មួយក្នុងការជម្រុញ និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ន័រវេស ឱ្យកាន់តែមានផ្លែផ្កា និងស៊ីជម្រៅបន្ថែមទៀត។​ឯកឧត្ដមឯកអគ្គរាជទូតកម្ពុជា បានឆ្លើយតបពីការពេញចិត្តរបស់កម្ពុជា ចំពោះទំនាក់ទំនងរវាងកម្ពុជា និងន័រវេស ក៏ដូចជាប្រទេសសមាជិកអាស៊ានទាំងអស់ ពេញចិត្តចំពោះទំនាក់ទំនងរវាងអាស៊ាន  និងន័រវេស។