ព័ត៌មាន

  • កញ្ញា ២៧, ២០១៨

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយសមភាគីស៊ែប៊ី គឺឯកឧត្តម អ៊ីវីកា ដាស៊ីក ឧបនាយករដ្ឋមន្រ្តីទី១ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋស៊ែប៊ី

នៅថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ២០១៨ នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅទីក្រុងញូវយ៉ក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយសមភាគីស៊ែប៊ី គឺឯកឧត្តម អ៊ីវីកា ដាស៊ីក ឧបនាយករដ្ឋមន្រ្តីទី១ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋស៊ែប៊ី។ រដ្ឋមន្រ្តីទាំងពីរបានធ្វើការពិភាក្សាប្រកបដោយអត្ថន័យក្នុងការជំរុញចំណងទ្វេភាគី និងកិច្ចសហប្រតិបត្តិការខ្លាំងថែមទៀត នៅក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក។