ដំណឹង

  • ខែ​កញ្ញា 27, 2018

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅទីក្រុងញូវយ៉ក

នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅទីក្រុងញូវយ៉ក ។ មហាសន្និបាតអង្គការសហប្រជាជាតិនេះធ្វើឡើងក្រោមមូលបទ “ធ្វើឲ្យអង្គការសហប្រជាជាតិមានសារៈសំខាន់ពាក់ព័ន្ធជាមួយប្រជាជនទាំងអស់ ភាពជាអ្នកដឹកនាំសកល និងការទទួលខុសត្រូវរួម សំរាប់សង្គមប្រកបដោយសន្តិភាព សមធម៌ និងនិរន្តរភាព” ជាវេទិកាដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការជាសកល និងជាការជួបជុំការទូតប្រចាំឆ្នាំធំបំផុតរបស់ពិភពលោក ។