ព័ត៌មាន

  • កញ្ញា ២៨, ២០១៨

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាទ្វេភាគីជាមួយសមភាគីអូស្រ្តាលី គឺលោកជំទាវ ម៉ារីស ប៉ែន រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី

នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាទ្វេភាគីជាមួយសមភាគីអូស្រ្តាលី គឺលោកជំទាវ ម៉ារីស ប៉ែន រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី។ រដ្ឋមន្រ្តីទាំងពីរបានអះអាងពីការតាំងចិត្តពង្រឹងថែមទៀតកិច្ចសហប្រតិបត្តិការទ្វេភាគី និងផលប្រយោជន៍រួម របស់ប្រទេសទាំងពីរ។