ព័ត៌មាន

  • កញ្ញា ២៨, ២០១៨

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ម៉ាក ហ្វៀល អនុរដ្ឋមន្រ្តីក្រសួងការបរទេសចក្រភពអង់គ្លេស ទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វីក

នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣នៅទីក្រុងញូវយ៉ក នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ម៉ាក ហ្វៀល អនុរដ្ឋមន្រ្តីក្រសួងការបរទេសចក្រភពអង់គ្លេស ទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វីក។ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាផលប្រយោជន៍រួម និងបានអះអាងជាថ្មីពីការតាំងចិត្តបន្តពង្រីក កិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យជាច្រើន។