ព័ត៌មាន

  • កញ្ញា ២៩, ២០១៨

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបជាមួយឯកឧត្តម Peter Szijjarto រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងហ្រ្គី

នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបជាមួយឯកឧត្តម Peter Szijjarto រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងហ្រ្គី នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣។ ជំនួបពិភាក្សានេះផ្តោតទៅលើ បញ្ហាទ្វេភាគី និងតំបន់ ដែលមានចំណាប់អារម្មណ៍រួម ក៏ដូចជាការត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសហុងហ្រ្គី នៅខែធ្នូ ឆ្នាំ២០១៨ នេះ។