ព័ត៌មាន

  • វិច្ឆិកា ១៣, ២០១៨

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញចូលរួមកិច្ចប្រជុំសហគមន៍សន្តិសុខ នយោបាយ អាស៊ាន ដែលបានប្រព្រឹត្តទៅនៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣

នៅព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញចូលរួមកិច្ចប្រជុំសហគមន៍សន្តិសុខ នយោបាយ អាស៊ាន ដែលបានប្រព្រឹត្តទៅនៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣។ ប្រធានបទនៃកិច្ចប្រជុំនេះ គឺផ្តោតទៅលើការរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផេ្សងទៀត។