ព័ត៌មាន

  • វិច្ឆិកា ១៤, ២០១៨

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំម៉ាឡេស៊ី បានរៀបចំពិធីជប់លៀងរំឭកខួបអនុស្សាវរីយ៍លើកទី៦៥ បុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃទី០៨ វិច្ឆិកា ២០១៨ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំម៉ាឡេស៊ី បានរៀបចំពិធីជប់លៀងរំឭកខួបអនុស្សាវរីយ៍លើកទី៦៥ បុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ Ritz-Carlton នៅទីក្រុងគួឡាឡាំពួរ ដោយមានភ្ញៀវអញ្ជើញចូលរួមជាង២៥០នាក់ រួមមានថ្នាក់ដឹកនាំម៉ាឡេស៊ី ប្រជាពលរដ្ឋខ្មែរ បណ្ដាឯកអគ្គរាជ/រដ្ឋទូតបរទេសប្រចាំម៉ាឡេស៊ី តំណាងអង្គការអន្តរជាតិ ក្រុមហ៊ុន/ស្ថាប័នឯកជន។ រដ្ឋាភិបាលម៉ាឡេស៊ី បានចាត់ឯកឧត្ដម Haji Khalid bin Abd. Samad, រដ្ឋមន្រ្ដីក្រសួងដែនដីសហព័ន្ធចូលរួមជាភ្ញៀវកិត្ដិយស ក្នុងឱកាសដ៏វិសេសវិសាលនេះ។